(ភ្នំពេញ)៖ អស់រយៈពេលជាង១០០ថ្ងៃហើយ នៃសង្គ្រាមនៅហ្កាហ្សារវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ ខណៈសង្រ្គាមកាន់តែអូសបន្លាយ នាំឲ្យចំនួនអ្នកបាត់បង់ជីវិតកាន់តែច្រើននៅហ្កាហ្សា។ គិតមកទល់ពេលនេះមានអ្នកស្លាប់ប្រមាណ ជាង២.៥ម៉ឺននាក់ ហើយភាគច្រើនជាជនស៊ីវិល និងពលរដ្ឋកាហ្សារាប់សែននាក់ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង។

នៅសប្តាហ៍ន​េះ Fresh Talk រៀបចំកិច្ចពិភាក្សាលើប្រធានបទ «តើសង្គ្រាមអ៉ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន ជាង១០០ថ្ងៃមកនេះ បង្កផលវិបាកអ្វីខ្លះ?» ដោយមានការចូលរួមពីវាគ្មិន ២រូប រួមមាន៖

១៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក
២៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕