(វៀងចន្ទន៍)៖ ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ក៏ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ដែរ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។

គួរជម្រាបថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជា បានទទួលជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ រួមមាន ក្រុងកំពត ក្រុងកែប និងខណ្ឌដូនពេញ។

ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងនោះលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកតំណាងឡើងទទួលជ័យលាភីនេះ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខណ្ឌដូនពេញ និងរាជធានីភ្នំពេញ បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕