(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ ជាអនុប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប បានដឹកនាំក្រុមកម្លាំងក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ជួបជុំនៅទីស្នាក់ការគណបក្សចាស់ នៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយដង្ហែក្បួនទៅកាន់ទីស្នាក់ការគណបក្សថ្មី នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទាមទារឲ្យ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែងតាំង គណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី ព្រមទាំងសួររកខុសត្រូវនៃការលុបសមាជិកភាពក្រុមប្រឹក្សាជាប់ឆ្នោតចំនួន ៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើ។