(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាងថា នៅម៉ោង៩៖០០ព្រឹកនេះ លោកនឹងដាក់ញត្តិ នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីទាមទារឱ្យរដ្ឋាភិបាលប្រទេសនេះ បញ្ជាក់ជំហរឱ្យច្បាស់ក្នុងការបញ្ឈប់សកម្មភាពរំលោភបំពានកម្ពុជា។
លោក ពេជ្រ ស្រស់ ក៏នឹងធ្វើសន្និសីទកាសែតមួយ នៅក្បែរស្ថានទូតវៀតណាម បន្ទាប់ពីរូបលោក ដាក់ញត្តិជូនស្ថានទូតផងដែរ៕