(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី និងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើពិធីសែនព្រេនសុំសេចក្ដីសុខពីម្ចាស់ទឹក ម្ចាស់ដីមុនធ្វើការរុះរើអគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ ជាប់រង្វង់មូលចេញ ដើម្បីយកទីតាំងសាងសង់អគារថ្មីកម្ពស់៤ជាន់ មាន៦០បន្ទប់ សម្រាប់មន្ត្រីស្នាក់នៅ។

ការសាងសង់អគារថ្មីកម្ពស់៤ជាន់ មាន៦០បន្ទប់ សម្រាប់មន្ត្រីស្នាក់នៅ ដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយអគារចាប់ផ្តើមសាងសង់ក្នុងពេលខាងមុននេះ ដើម្បីងាយស្រួលដល់មន្ត្រីនគរបាលស្នាក់នៅ និងបម្រើការជូនដល់ពលរដ្ឋផងដែរ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានថ្លែងអំណរអរគុណលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អគារថ្មីដល់មន្ត្រីនគរបាលស្នាក់នៅ និងសម្រាប់បំពេញការងារ៕