(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខ្លួនបានចាប់ឃាត់រថយន្តអត់ពន្ធចង្កូតឆ្វេង និងស្តាំ នៅទូទាំងប្រទេសបានចំនួន១០គ្រឿង (ចង្កូតឆ្វេង ៨គ្រឿង និងចង្កូតស្តាំ ២គ្រឿង)។

រថយន្តអត់ពន្ធទាំង ១០គ្រឿងនេះរួមមាន៖
1-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ស ឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2R-9411
2-រថយន្តទេសចរណ៍ ចង្កូតឆ្វេង ចំនួន ១គ្រឿង ម៉ាក Toyota Camry ឆ្នាំ ២០០៩ ពណ៌ស
3-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ស ឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2AV-1698
4-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ2004 ពាក់ស្លាកលេខ ភ្នំពេញ 2AA-6690
5-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ2004 ពាក់ស្លាកលេខ ភ្នំពេញ 2AS-2084
6-រថយន្តម៉ាក LEXUS HS250h ចង្កូតឆ្វេង ពណ៌ស ឆ្នាំ2010 ពាក់ស្លាកលេខ ភ្នំពេញ 2AN-2751
7-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៍ខ្មៅ ឆ្នាំ2007 ពាក់ស្លាកលេខ ភ្នំពេញ 2AH-6499
8-Lexus RX400h (Hybrid) ចង្កូតឆ្វេង ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AL-1507 ឆ្នាំម៉ូដែល ២០០៦
9-រថយន្តទេសចរណ៍ ចង្កូតស្តាំ ចំនួន ១គ្រឿង ម៉ាក NISSAN ឆ្នាំ ២០១៦ ពណ៌ស
10-រថយន្តម៉ាក MAZDA-2 ប្រភេទទេសចរណ៍ ចង្កូតស្តាំ ចំនួនឆ្នាំ ម៉ូដែល ២០១៨ ពណ៌ក្រហម

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕