(កំពត)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ជាធរមាន លើជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលត្រូវបានកម្លាំងនគរបាលបង្ក្រាបកាលពីពេលកន្លងទៅថ្មីៗនេះ។

សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់នេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន៤នាក់ ហើយបានចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ហើយបានបញ្ជូនបន្ដទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖