(ប៉ៃលិន)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ នាពេលថ្មីៗនេះបានអញ្ជើញទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន។

ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT(CAMBODIA) CO. LTD) ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។

ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិនស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន៕