(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលមានបេសកកម្មច្បាស់លាស់សម្រាប់អនាគត ទើបសម្រិតសម្រាំងគ្រូឯកទេសអប់រំកាយ និងកីឡា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលដៅចម្បងក្នុងការជ្រើសរើសគ្រូអប់រំកាយ និងកីឡានេះ គឺមានបេសកកម្មច្បាស់លាស់មួយ គឺត្រូវការគ្រូដែលមានវិជ្ជាជីវៈមួយក្នុងការបង្រៀនសិស្សានុសិស្ស ដូច្នេះបេសកកម្មនេះក៏ត្រូវទៅនឹងគោលបំណងធំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើសគ្រូកីឡា។

លោកបន្តថា តាមរយៈការជ្រើសរើសដោយសម្រិតសម្រាំងគ្រូឯកទេសអប់រំកាយ និងកីឡានេះ នឹងអាចបានផលសម្រាប់វិស័យកីឡារបស់កម្ពុជាទាំងមូល។

មិនតែប៉ុណ្ណោះ ក៏អាចផ្ដល់ឱកាសដល់សិស្សានុសិស្សដែលចង់ហាត់កីឡាផ្សេងៗ ហើយក៏អាចមានលទ្ធភាពឃើញដុង ឬទេពកោសលក្នុងផ្នែកកីឡាណាមួយ៕