(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងប្រធានគណៈកម្មការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ដ្រីរាជការឲ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងអប់រំ បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារ។

ការរៀបចំសន្និសីទសារព័ត៌មាននេះ ក្នុងគោលបំណងដើម្បីផ្ដល់វឌ្ឍនភាពព័ត៌មានអំពីដំណើរការរៀបចំ និងនិតិវិធី ឆ្ពោះទៅកាន់ការប្រឡងជ្រើស រើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ជូនបេក្ខជន និងសាធារណជន។
ការប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវប្រព្រឹត្តទៅ ក្រោមប្រភេទវិញ្ញាសាចំនួន២គឺប្រភេទវិញ្ញាសាសរសេរ និងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា។ សម្រាប់ប្រភេទវិញ្ញាសាអនុវត្តន៍កីឡា នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖