(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងសមាជិកសមាជិកា និងមន្រ្តីរដ្ឋសភាទាំងអស់ បានផ្ញើសារជូនពរ និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម មាស សុភា ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម មាស សុភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕