(អ៉ីតាលី)៖ សារមន្ទីរមួយចំនួនរបស់អ៉ីតាលី ដែលត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមហន្តរាយរញ្ជួយដី កាលពីថ្ងៃពុធកន្លងទៅថ្មីនេះៗ នឹងត្រូវ ជុសជុល និងកសាងឡើងវិញ បន្ទាប់ពីទទួលបានថវិការឧបត្ថម្ភ តាមរយៈការបរិច្ចាកជាសាធារណៈ ដែលបានប្រព្រឹត្តិឡើងនាថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦ នេះ។ នេះបើយោងតាមទីភ្នាក់ព័ត៌មានអូស្រ្តាលី BBC News ចេញផ្សាយនៅថ្ងៃអាទិត្យ ទី ២៨ ខែសីហា ឆ្នាំ ២០១៦។
សូមជំរាបថា គ្រោះមហន្តរាយរញ្ជួយដី ៦.២រ៉ិចទ័រ ដែលបានកើតឡើងនៅភូមិភាគកណ្តាល នៃប្រទេសអ៊ីតាលី បានធ្វើឲ្យព្រះវិហារព្រមទាំង អគារសំខាន់ៗជាច្រើន រងការខូចខាតយ៉ាងដំណំ។ ជាងនេះទៅទៀតក៏បានធ្វើឲ្យប្រជាជនអ៊ីតាលី ២៩១ ត្រូវបានស្លាប់យ៉ាងអណោចអធ័មគិតត្រឹមថ្ងៃទី២៨ ខែសីហានេះ៕