(ស្វាយរៀង)៖ លោក​ ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលកងរាជអាវុធហត្ថចល័ត​ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ទៀត របស់កងរាជអាវុធហត្ថក្រុងបាវិត​ ស្ថិតនៅភូមិត្រពាំងថ្លុង​ សង្កាត់បាទី​ ក្រុងបាវិត​។

ក្រោមការការយកចិត្តទុកដាក់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកទឹកចិត្តដល់បណ្តារាជធានី-ខេត្ត ឲ្យយកចិត្តទុកដាក់លើកាងារកសាងអង្គភាពពីថ្នាក់ខេត្ត ដល់ក្រុង-ស្រុក ដើម្បីសម្រេចក្នុងការអនុវត្តតួនាទីភារកិច្ច​។

ទន្ទឹមនឹងការយកចិត្តទុកដាក់ ពីសំណាក់លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ក្នុងនោះ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើឲ្យកម្លាំងអាវុធហត្ថខេត្ត ចូលរួមចំណែកអនុវត្តនូវបទបញ្ជា ក្នុងការបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមាន៖

* ការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព
* ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការចិញ្ចិមថែទាំមសុខភាពកងទ័ព និងអនុវត្តគោលនយោបាយ លើកទឹកចិត្តដោះស្រាយទុក្ខលំបាក ក្នុងកងរាជអាវុធហត្ថ តាមយៈការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឲ្យកងរាជអាវុធហត្ថខេត្តមានភាពរឹងមាំ ហើយធានាបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សា បាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាលក្ខណៈមិនអាចខ្វះបានក្នុងការសាង និងអភិវឌ្ឍន៍ ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។

ជាមួយគ្នានេះ អគារសេនាធិការដ្ឋាន អគារមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកបានសាងសង់រួច នឹងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់​ ជាក់ស្តែងអគារកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលសាងសង់លើផ្ទៃដីថ្មីទំហំ ៨,២៧៨ ម៉ែត្រការ៉េ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ៕