(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតអបអរសាទរថ្វាយចំពោះ សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងព្រះឋានៈជា សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ព្រមទាំងព្រះ រាជវង្សានុវង្ស សូមមានព្រះជន្មាយុយឺនយូរ ព្រះសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសមប្រកបដោយព្រះពុទ្ធពរដ៏មហាប្រសើរថ្លៃថ្លាបំផុតទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖