(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា បានវាយបកតាមបានស្មើ ២-២ ទល់នឹងក្រុម African All Star ក្នុងមិត្តភាពដែល ទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក។
១គ្រាប់តាមស្មើលទ្ធផល ២-២ ធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធមកពីក្លឹបកេតអង្គរ ចាន់ វឌ្ឍនាកា ដោយបាល់ប៉េណាល់ទី នៅនាទីទី៨៧ ជាមួយនឹងគ្រាប់ទី១ តាមស្មើ ១-១ ធ្វើបានសម្រេចដោយមិត្តរួមក្រុម កែវ សុខផេង មកពីក្លឹបភ្នំពេញក្រោននោះ។
ក្រុមជម្រើសជាតិ នឹងត្រូវចេញពីកម្ពុជា យប់ស្អែកទៅហុងកុង ដើម្បីត្រៀមប្រកួតជាមួយហុងកុង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងមិត្តភាពអន្តរជាតិ។
សូមបញ្ជាក់ដែរថា ក្រុម African All Star គឺជាសមាជិកកីឡាករស្បែកខ្មៅដែលកំពុង ប្រកបអាជីពនៅកម្ពុជាពេលបច្ចុប្បន្នប្រមូលគ្នា បាន១ក្រុមប្រកួតមិត្តភាពដកស្រង់ បទពិសោធន៍ជាមួយកម្ពុជាល្ងាចនេះ៕