(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ(ទ.ជ.ប) បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន១៥ រូប មកបម្រើការពេញម៉ោង ដើម្បីពង្រឹងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាគាំពារសង្គម។
ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយគឺជាអង្គភាពរដ្ឋបាល និងបច្ចេកទេសផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការបញ្ជាក់លើការស្នើសុំទូទាត់ចំណាយសេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្រ្តនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដែលមានរចនាសម្ព័ន្ធស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បុគ្គលិកជាប់កិច្ចសន្យា ចំនួន១៥ រូប ដែលមានមុខងារ និងតួនាទីដូចខាងក្រោម៖
១) មន្ត្រីវិភាគផ្នែកគោលនយោបាយ (២រូប)
២) មន្ត្រីវិភាគផ្នែកច្បាប់ (១រូប)
៣) មន្ត្រីវិភាគផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនង (១រូប)
៤) ជំនួយការរដ្ឋបាល (២រូប)
៥) ជំនួយការផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (៤រូប)
៦) មន្ត្រីបច្ចេកទេសហិរញ្ញប្បទានមូលនិធិសមធម៌សុខាភិបាល (១រូប)
៧) មន្ត្រីតាមដានត្រួតពិនិត្យមូលនិធិសមធម៌សុខាភិបាល ខេត្តស្វាយរៀង, ព្រៃវែង, និងព្រះវិហារ (៣រូប)
៨) មន្ត្រីអភិវឌ្ឍន៍កម្មវិធី (១រូប)
ព័ត៌មានលម្អិត សូមអានក្នុងសេចក្តីជូនដំណឹងបន្ថែម៖