(ភ្នំពេញ)៖ លោក ចាប ឌីណា អភិបាលស្តីទីនៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ នៅរដ្ឋបាលខណ្ឌដូនពេញ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីគណៈអភិបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣, លោកតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌ, លោក ប្រធាន-អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងលោក ប្រធានគោលដៅទាំង៥។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១៖ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងកិច្ចការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុលក្នុងមូលដ្ឋានខណ្ឌដូនពេញ ។ (ពេលស្រវឹងសូមកុំធ្វើការបើកបរ)
២៖ ពង្រឹងកិច្ចការងារទទួលសេវាតាមយន្តការច្រកចេញ-ចូលតែមួយសង្កាត់ទាំង១១ របស់ប្រជាពលរដ្ឋ ធ្វើឱ្យលឿន មានតម្លាភាព និងមានប្រសិទ្ធភាពឱ្យកាន់តែល្អប្រសើរ។
៣៖ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមច្រកឌឿងហែមក្នុងមូលដ្ឋានសង្កាត់ទាំង១១ ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរ។
៤៖ ត្រូវធ្វើរបាយការណ៍ជាប្រចាំថ្ងៃចំពោះកិច្ចការងារខាងលើ រួចរាយការណ៍មករដ្ឋបាលខណ្ឌដូនពេញ។
៥៖ ការងារផ្សេងៗ៕