(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានលើកពេល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤វិញ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖