បុរសជនជាតិអង់គ្លេសម្នាក់ បើករថយន្ដដឹកប្រពន្ធជនជាតិខ្មែរ បុកយុវជន២នាក់ដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យស្លាប់ភ្លាមៗ
28-08-2016 16:34
(ភ្នំពេញ)៖ បុរសជនជាតិអង់គ្លេសម្នាក់ បើករថយន្ដដឹកប្រពន្ធជនជាតិខ្មែរ បុកយុវជន២នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម។ ហេតុការណ៍គួរឲ្យអាសូរនេះ កើតឡើងនាម៉ោង៣៖២៨នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ជិះគ្នាពីនាក់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកអ៉ីស៊ុយស៊ុយ មួយគ្រឿង បើកដោយជនជនជាតិអង់គ្លេស រួមដំណើរជាមួយប្រពន្ធបើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែង។
ក្រោយពេលកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើតាមប្រពៃណី រីឯរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នឹងធ្វើការដោះស្រាយតាមច្បាប់៕