(ព្រះសីហនុ)៖ នៅរសៀលថ្ងៃនេះភ្នាក់ងារ Fresh News បានរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បាននិមន្តព្រះសង្ឃចំនួន១៥អង្គ សូត្រមន្តនៅឆ្នេរសមុទ្រអូរឈើទាល ដើម្បីសុំសេចក្តីជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកកំសាន្តនៅឆ្នេរសមុទ្រ។
លោក យន្ត មីន បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរបានដាក់កម្លាំងនៅយាមកាម និងដាក់ឧបករណ៍សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ប្រសិនបើមានការលង់ទឹក ដើម្បីជួយសង្គ្រោះទាន់ពេល។
ការនិមន្តព្រះសង្ឃមកសូត្រមន្តនៅរសៀលថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានករណីលង់ទឹកស្លាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាបន្តបន្តាប់ ដោយសារអាកាសធាតុ និងរលកសមុទ្របោកបក់ខ្លាំង៕