(ភ្នំពេញ)៖ សម្ដេចតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេច ស្ដីពី ការកែសម្រួល ផ្ទេរ និងចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ដកំពង់ធំ ដោយចាត់តាំង លោក ជា ចាន់តូ ជាប្រធានកិត្ដិយស នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ និងលោក វង្សី វិស្សុត ផ្ទេរពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ ។

បើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសម្រួលភារកិច្ច និងតែងតាំង៖

*លោក ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

* ចាត់តាំងលោក ម៉ៅ សុផាន់ ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ច ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ។

* ចាត់តាំងលោក ថោ ជេដ្ឋា ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ។

* ចាត់តាំង អ្នកឧកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន៖