(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ លោក ទុំ ច័ន្ទណា បានឲ្យដឹងថា ដីមួយកន្លែងរបស់លោក នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា មានលិខិតផ្ទេរសិទ្ធិដីធ្លីច្បាប់ដើម លេខ១៩១ ប/ជ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០ ដែលបានរុះរើផ្ទះ មិនដឹងបាត់ទៅណា។

បច្ចុប្បន្ន ប្រជាពលរដ្ឋរូបនេះ នៅសល់តែបង្កាន់ដៃវាស់វែង និងកំត់ព្រំ លេខ០៤២៧។ ហេតុនេះ តាមរយៈមេភូមិជ្រោយបាសាក់ លោក ទុំ ច័ន្ទណា បានស្នើចៅសង្កាត់ព្រែកប្រា អន្តរាគមន៍ជួយគាត់ផង៕