(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានថ្វាយសារលិខិតអបអរសាទរចំពោះសម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងព្រះឋានៈជា សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។

គួរជម្រាបថា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងព្រះឋានៈសម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ជា «សម្ដេចក្រុមព្រះ»