(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផល៖ កិច្ចប្រជុំពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្សីរួបរួម (URP) អំពីកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងបញ្ហាដែលជាក្តីកង្វល់រួម ក្នុងន័យពង្រឹងទស្សនទានរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។