(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានផ្ញើព្រះរាជសារជូនពរទៅកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។

សម្តេចព្រះមហាក្សត្រី បានសព្វព្រះរាជហឫទ័យជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមទទួលបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសកម្ពុជា៕

ខាងក្រោមនេះជាព្រះរាជសារជូនពររបស់សម្តេចព្រះមហាក្សត្រី ជូនដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖