(បន្ទាយមានជ័យ)៖ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនដែលមានជីវភាពលំបាក ចំនួន៣គ្រួសារ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមលោក ឆេង គឹមថុង ប្រធានថ្នាលយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ លោក ខែម វុទ្ធី អភិបាលរងក្រុងសិរីសោភ័ណ និងលោក លោកស្រីប្រធាន អនុប្រធានសាខាក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនាំយកអំណោយទៅជូនដល់ពលរដ្ឋទាំង៣គ្រួសារ លោក ម៉ៅ ផល្លា បាននាំនូវការផ្តាំផ្ញេីសួសុខទុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ប្រជាពលរដ្ឋទាំង៣គ្រួសារ ដែលមានជីវភាពលំបាក ដោយមេីលឃេីញពីបញ្ហានេះលោកបានចាត់ក្រុមការងារនាំយកអំណោយមកប្រគល់ជូន ដេីម្បីដោះស្រាយបានមួយគ្រា។

លោកបានបន្តថា ជាការគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន លោកតែងតែចាត់ក្រុមការងារឲ្យចុះមូលដ្ឋានជាប្រចាំ ដេីម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ដេីម្បីដោះស្រាយរាល់បញ្ហាដែលជួបប្រទះ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រងទុក និងស្លាប់ដោយអត់អារហារនោះទេ។ លោក ម៉ៅ ផល្លា បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ក្នុងស្មារតីសាមគ្គីភាព និងជាការលើកទឹកចិត្តជូនដល់ពួកគាត់ផងដែរ។

គួរជម្រាបថា អំណោយដែលបានប្រគល់ជូនពលរដ្ឋនាឱកាសនោះ មួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអុីវ១យួរ, ទឹកបរិសុទ្ធ៨យួរ, សារ៉ុង១, ត្រី១យួរ, មី១កេស និងថវិកា៥ម៉ឺនរៀល៕