(ភំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំការប្រលងជ្រើសរើសសមណនិស្សិត និស្សិត ឱ្យចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស។

ពិធីនេះបានធ្វើឡើងក្រោមព្រះវត្តមានអធិបតីភាពដ៏ខ្ពស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ, លោក មាស សំណាង រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង, រួមទាំង ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា។

ការប្រឡងចូលរៀននេះផ្តោតលើឯកទេសចំនួន៣រួមមាន៖ រដ្ឋបាលសាធារណៈ ជំនាន់ទី១៧, នីតិឯកជន ជំនាន់ទី៣ និងគ្រប់គ្រងទូទៅជំនាន់ទី៥ ដែលមានបេក្ខសមណៈ និងបេក្ខជនប្រលងចំនួន ២៧៥ រូប បែងចែងបន្ទប់ប្រឡងចំនួន៨ គឺទី១៖ រដ្ឋបាលសាធារណចំនួន ៤បន្ទប់, ទី២៖ នីតិឯកជន ចំនួន ២បន្ទប់ និង៣៖ គ្រប់គ្រងទូទៅ ចំនួន២បន្ទប់។

លោក តាន់ សុខុម សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឱ្យដឹងថា ឆ្នាំ២០២៤ មានកំណើនសិស្សចូលរួមប្រឡងច្រើនគ្រាន់តែផ្នែកបាលសាធារណៈជំនាន់ទី១៧ មួយមុខទេ គឺមានសិស្សរហូតដល់១៧៥រូប ដែលបានចូលប្រលង។ រីឯវិញាសារប្រលងនីតិឯកជន ជំនាន់ទី៣ និងគ្រប់គ្រងទូទៅជំនាន់ទី៥។ សរុបទាំង៣មុខវិជ្ជានេះ មានប្រមាណ ២៧៥អង្គនាក់ ពោលគឺមានកំណើនខុសពីឆ្នាំកន្លងទៅដែលមានសិស្សតែចំនួន ១០០នាក់ជាងប៉ុណ្ណោះ។

លោកលោកសង្ឃឹមថាសិស្សដែលចូលមកប្រលងនេះ គឺពួគគាត់ជឿជាក់ទៅលើពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ លោកក៏សូមគោរពថ្លែងអំណរអរគុណដល់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសប្បុរសជននានា ទើបសាកលវិទ្យាល័យបានកសាងនូវអគារសិក្សាថ្មីកម្ពស់ ៩ជាន់ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំមុន។

ជាមួយនឹងគ្នានេះ លោកគ្រូសាស្ត្រាចារ្យ អៀន សំអាត ដែលមានតួនាទីជាមេធាវី និងជាគ្រូបង្រៀនផ្នែកច្បាប់មួយរូប លោកក៏បានលើកឡើងមិនខុសពីលោក តាន់ សុខុម លោកពិជាមានមោទនភាព និងសប្បាយរីករាយ និងសូមគោរពអរគុណដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការដែលព្រះអង្គតែងតែយកចិត្តទុកដាក់ទៅលើកាអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តល់អាហារូបក៏ណមិនគិតថ្លៃសិក្សា ១០០ភាគរយ ឬ៥០ភាគរយ ដល់សមណនិសិ្សត និសិ្សតសិក្សានៅទីនេះ ទោះបីជាដាក់ឈ្មោះថា ពុទ្ធិកសាកលវិទ្យាល័យក៏ដោយតែភាគច្រីនសុទ្ធសឹងតែជាសិស្សនារី និងបុរស ចំពោះព្រះសង្ឃ គឺមានចំនួនតិច។

លោកបានបព្ជាក់ថា ការសិក្សានៅទីនេះ ការបង្រៀនមានកំណែទម្រង់ឱ្យត្រូវជាមួយនឹងទីផ្សារការងារហេតុនេះ ហើយទើបមានសិស្ស និសិ្សតមករៀននៅទីនេះច្រើន។

លោកក៏បានប្តាជ្ញាចិត្តបន្តការបណ្តុះបណ្តាលនិស្សិតនៅទីនេះឱយមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផល ដើម្បីឱ្យពួកគាត់អាចបន្តឈានដល់ថ្នាក់បណ្ខិតថែមទៀត ព្រោះវាជាភាពជោគជ័យមួយជំនាន់ ហើយដែលនិសិ្សតជំនាន់ទី១ សិក្សាថ្នាក់បណ្ខិតរហូតដល់១៩៤អង្គនាក់ ដូច្នេះឃើញថាជាមោទនភាពរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី រាជា ជាពិសេសជំនាញផ្នែករដ្ឋបាលសាធារណៈ និងនីតិឯកជន។

លោកសាស្ត្រាចារ្យ ចាន់ ហឿន បង្រៀនថ្នាក់អនុបណ្ឌិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានថ្លែងថា លោកយល់ឃើញថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាពុទ្ធិកសាកលវិទ្យាល័យរបស់រដ្ឋដែលជាពុទ្ធិកសាកលវិទ្យាល័យដំបូងគេ ដែលបានបើកបង្រៀនថ្នាក់បណ្ឌិត ជាពិសេសគឺពុទ្ធិកសាកលវិទ្យាល័យនេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ បានផ្តោតទៅលើកាយកចិត្តទុកដាក់ទិលើគុណភាពសិក្សា។

ទទ្ទឹមនឹងផ្តោតទៅលើកាសិក្សាលើសពីនេះពុទ្ធិកសាកលវិទ្យាល័យ ក៏ផ្តល់នៅលទ្ធភាពមួយចំនួនទៅដល់និសិស្ស និសិ្សត ឬក៏សាមណនិសិស្ស និសិ្សតគាត់មានបំណងចង់បានអាហារូបករណ៍ផ្សេងៗពួគាត់អាចជ្រើសរើសនូវសាកលវិទ្យាល័យមួយនេះ គឺទី១៖ មានគុណភាព, ទី២៖ និស្សិតគាត់មានកាខ្វះខាតអាចទទួលបាននូវកាលើកទឹកចិត្ត កន្លែងស្នាក់នៅបន្ថែមទៀត នេះជាអត្ថប្រយោជន៍សម្រាប់ពួគគាត់ដែលខ្វះខាតជាចំបាច់។

លោកសាស្ត្រាចារ្យ ម៉ុង មុន្នីសោភា ជាគ្រូបង្រៀនផ្នែកនីតិសាស្រ្ត បានលើកឡើងស្រដៀងគ្នាថា លោកពេញចិត្ត និងសប្បាយរីករាយជាទីបំផុត ពីព្រោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ លោកបានជួយច្រើននៅក្នុងការបង្រៀនហើយមានកម្លាំងចិត្តណាស់ដោសារប្រជាពលរដ្ឋ ជាពិសេសសិស្សនិសិ្សតនៅទីនេះគឺជាកូនអ្នកមានលទ្ធភាពល្មមហើយសម្រាប់រូបលោក គឺមានបេះដូង និងសមានចិត្តពេញចិត្តដោយឃើញគាត់ខំមករៀនសូត្រ គឺមានកម្លាំចិត្តក្នុងការបង្រៀន។

តំណាងឱ្យនិសិ្សតដែលបានប្រលងជ្រើសរើសសមណនិស្សិត និស្សិត ឱ្យចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និសិ្សតឈ្មោះ សាន វិជ្ជរ៉ា បានថ្លែងថា លោកពិតជារីករាយណាស់ដែលបានឃើញសិស្សចូលរួមប្រលងច្រើន ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ ដែលខ្លួនផ្ទាល់ជាអតីតនិសិ្សនៃសាលាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយពេលមកដល់ទីនេះលោកបានទទួលពុទ្ធិថ្មី អារម្មណ៍ថ្មី ចំណេះដឹងថ្មី ជាពិសេសបែបទនៃកាបង្រៀនសម្រាប់លោកពេញចិតមែនទែនការប្រលង។ ចំពោះការប្រលង គឺមានភាពច្បាស់លាស់ និងសុក្រឹត យុតិធម៌ ត្រឹមត្រូវដោយមានការនិមន្តងាយពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ កាត់វិញ្ញាសាប្រឡងរួមទាំងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា ពុទ្ធិកសាកលវិទ្យាល័យ រៀបចំប្រលងជ្រើសរើសសមណនិស្សិត និស្សិត ឱ្យចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខណ្ឌគុណវុឌ្ឍិ។ ការបណ្តុះបណ្តាលនេះស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ គន្លឹះទី១ មនុស្ស រាជរដ្ឋាភិបាលបានកំណត់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស បន្តផ្តោតលើដេកិច្ចការអាទិភាពចំនួន៥ គឺ (១) ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, (២) ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន៕