(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងព្រះឋានៈ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ជា សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ នេះបើតាម ព្រះរាជក្រឹត្យដែលបណ្តាញ Fresh News ទទួលបាន។