(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) គណប្រតិភូសហព័ន្ឋសហជីពឡាវ (LFTU) ដឹកនាំដោយលោក Tegye Yangyongxeng ជាអនុប្រធាន បានជួបពិភាក្សាការងារទ្វេរភាគីជាមួយ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៏នៃសហជីពប្រទេសទាំង២ ។
លោក សោម អូន ប្រធាន NACC បានលើកឡើងពីការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ រវាងសហជីពប្រទេសទាំង២ ដែលក្នុងនោះផ្លាស់ប្តូរគណ:ប្រតិភូទស្សនកិច្ច ដកពិសោធន៍ជារៀងរាល់ឆ្នាំ និងការជួយគាំទ្រគ្នាទៅវិញទៅមកទាំង នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
លោកក៏បានលើកឡើងផងដែរ ពីការសភាពការណ៏បច្ចុប្បន្នភាព នៃការវិវត្តន៍ចលនាសហជីព សភាពការណ៍សេដ្ឋកិច្ច និងសភាពការណ៍នយោបាយ នៅកម្ពុជា។
លោកប្រធានគណប្រតិភូសហជីពឡាវ ក៏បានសម្តែងនូវមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការ នៃសហជីពទាំង២ ហើយលោកក៏បានសង្កត់ធ្ងន់ថា ភាគីសហជីពឡាវនឹងពង្រឹងបន្ថែមទៀត ដើម្បីរិតចំណងសាមគ្គីភាព និងពង្រឹងកិច្ចកិច្ចសហការ ដើម្បីផលប្រយោជន៍រួម របស់ភាគីទាំងសងខាង។
សូមបញ្ជាក់ថា យោងតាមស្មារតីនៃកិច្ចសហប្រតិបត្តិការ ភាគីទាំង២ បានធ្វើការផ្លាស់ប្តូគណប្រតិភូទស្សកិច្ច ទៅវិញទៅមក ជារៀងរាល់ឆ្នាំ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ សហព័ន្ឋសហជីពឡាវ នឹងចូលជួបសំដែងការគួរសម ជាមួយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជួបជាមួយមន្ត្រី ទទួលបន្ទុកអង្គការសង្គមសុីវិល និងសិទ្ឋិមនុស្សនៅទីស្តីការគណរដ្ឋមន្ត្រី។
នៅក្នុងដំណើរទស្សនៈកិច្ចរយៈពេល៥ថ្ងៃនេះ គណប្រតិភូ នឹងទៅទស្សនកិច្ច នៅតាមតំបន់នានា ដូចជាព្រះបរមរាជវាំង គុកទួលស្លែង និងទីក្រុងកំពង់សោមជាដើម៕