(សៀមរាប)៖ មន្ត្រីកាំកុងត្រូល នៃសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ មន្ត្រីកាំកុងត្រូល នៃសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះពិនិត្យទីផ្សារ ស្ថិតនៅផ្សាររលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យគុណភាព លើផលិតផលម្ហូបអាហារ និងផលិតផលកំប៉ុង និងដប ដែលដាក់តាំងលក់នៅផ្សារ រលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួនរួមមាន នំបញ្ចុកស្ពៃជ្រក់ សណ្តែកបណ្តុះ ។ល។ រួចមក ជាលទ្ធផលគឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Borax និង Salicylic Acid និង Sodium Hydrosulfite នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ចំពោះការពិនិត្យមើលលើផលិតផលកំប៉ុង និងដបដែលកំពុងដាក់តាំងលក់នោះ ក៏ពុំឃើញមានហួសកាលបរិច្ឆទ ប្រើប្រាស់ដែរ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានកោតសរសើរ និងលើកទឹកចិត្ត ដល់អាជីវករទាំងឡាយ ដែលកំពុងដាក់តាំងលក់ នូវគ្រឿងឧបភោគបរិភោគ ម្ហូបអាហារវិចខ្ចប់ ម្ហូបអាហារកំប៉ុង មានគុណភាពល្អ បន្តទៀត ដែលនេះជាការជួយដល់ការថែរក្សាសុខភាពខ្លួនឯងផង និងសុខភាពប្រជាពលរដ្ឋអ្នកបរិភោគផង។
បន្ថែមពីនេះ ក្រុមកាងារ ក៏បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងបន្ថែមអំពីផលវិបាកដែលបណ្តាលមកពីការដាក់ លាយសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ក៏ដូចជាផលវិបាកដែលអាចកើតមានចំពោះការបរិភោគ ម្ហូបអាហារខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់។
មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប បានបញ្ជាក់ទៀតថា ការចុះពិនិត្យនេះ គឺធ្វើឡើងជាប្រចាំ តាមការណែនាំចង្អុលបង្ហាញពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងគោលបំណងការពារផលប្រយោន៏ និងសុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ទាន់ពេលវេលា នូវការធ្វីចររាចរ ចែកចាយ លក់ដូរផលិតផលទំនិញខូចគុណភាព។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕