(ភ្នំពេញ)៖ បន្ទាប់ពីបានប្រឡូកក្នុងវិស័យព័ត៌មានជាង២ឆ្នាំកន្លងមក នៅពេលនេះចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មានលើ Facebook របស់ Fresh News បានកើនឡើងដល់១លាននាក់ហើយគិតត្រឹមថ្ងៃនេះ នៅវេលាម៉ោង១១៖២១នាទី។ ដោយក្នុងមួយថ្ងៃមានអ្នក Like ប្រមាណពី៥០០០-៦០០០នាក់។ ចំណែកអ្នកប្រើប្រាស់ Fresh News (App) លើទូរស័ព្ទដៃវិញ បានកើនឡើងដល់ក្បែរ៧០ម៉ឺននាក់។

Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់ Fresh News ទាំង iOS និង Android។

* រាល់ព័ត៌មានដែលផ្សាយចេញគឺអូតូស្វ័យប្រវត្តិ (Automatic) ទៅកាន់ ៣កន្លែងព្រមៗគ្នា៖

ទី១៖ បង្ហាញនៅលើ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។ (ទិន្នន័យតាម Alexa)
ទី២៖ បាញ់ទៅកាន់ទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ក្បែរ៧០ម៉ឺននាក់។ (មានតារាងចំនួនអ្នកប្រើប្រាស់)
ទី៣៖ Share ទៅកាន់ Faceboook ដែលមានចំនួនជាង១លាននាក់។ (ចំនួនមាននៅលើ Facebook)

Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មានពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែប យ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។

អង្គភាពព័ត៌មានយើងខ្ញុំ មិនត្រឹមតែផ្តល់ជូននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ ដែលកំពុងកើតមាននៅជុំវិញពិភពលោកប៉ុណ្ណោះទេ Fresh News ក៏មានបញ្ចូលនូវកម្មវិធីដ៏ទំនើបឈ្មោះ Find Me ដើម្បីបង្កភាពងាយស្រួលក្នុងការសែ្វងរកជួបគ្នា និងស្វែងរកទីតាំង ទោះនៅទីណាក៏ដោយ។ គ្រាន់តែត្រូវការលេខ៦ខ្ទង់​ នៅក្នុងកម្មវិធី Find Me នោះ លោក-អ្នកនឹងងាយស្រួលជួប។ គ្រាន់តែលោកផ្ញើលេខកូដ Find Me នោះ, ភាគីម្ខាងទៀតនឹងងាយស្រួលស្វែងរកគ្នា។

ជាពិសេសទៀត នៅពេលឆាប់ៗនេះអង្គភាពយើងខ្ញុំ នឹងដាក់ចេញនូវលេខកូដស្គាល់ទីតាំង, ស្ថាប័នរដ្ឋ ក្រសួង មន្ទីរនានា និងកន្លែងចាំបាច់មួយចំនួនទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលរកទីកន្លែងនោះ។ ដោយគ្រាន់តែចូលទៅ Find Me ហើយវាយលេខកូដ ៦ខ្ទង់ វានឹងបង្ហាញទីតាំងឲ្យអ្នកចង់ទៅ។

Fresh News ក៏សូមគោរពថ្លែងអំណរគុណ ចំពោះមិត្តអ្នកអានទាំងអស់ ដែលតែងតែបានគាំទ្រនាពេលកន្លងមក ហើយសង្ឃឹមថា នឹងនៅតែបន្តគាំទ្រទៅមុខទៀត។ ការគាំទ្ររបស់អស់លោកអ្នក គឺជាការផ្តល់កម្លាំងចិត្តដ៏ខ្លាំងដល់ពួកយើងខ្ញុំ។ ថ្នាក់ដឹកនាំ អ្នកព័ត៌មាន និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News សូមដាក់ចិត្តដាក់កាយឈរ ក្នុងសមរភូមិព័ត៌មាន ដើម្បីនាំយកព័ត៌មាន ពីគ្រប់ទីកន្លែងទាំងអស់ ចែកជូនដល់មិត្តអ្នកអាន។ Fresh News ក៏មានព័ត៌មានជាភាសាអង់គ្លេស (English Version) ផងដែរ។

ក្រៅពីនោះរួមមានកម្មវិធីសំខាន់ៗច្រើនទៀតដូចជា៖

១៖ កម្មវិធីផ្សាយផ្ទាល់ Fresh News TV
២៖ កម្មវិធីដ៏ទំនើប ងាយស្វែងរកទីតាំង (Find Me)
៣៖ កម្មវិធីពិនិត្យមើលការប្រើប្រាស់ថាមពលអគ្គិសនី (EDC)
៤៖ កម្មវិធីមើលចរាចរណ៍ នៅរាជធានីភ្នំពេញ (Live Traffic)
៥៖ អត្រាប្តូរប្រាក់ (Update ឡើងចុះភ្លាមៗ)
៦៖ លេខសង្គ្រោះបន្ទាន់នានា (Emergency)

Fresh News សូមទទួលស្វាគមន៍ និងចុះផ្សាយរាល់ព័ត៌មាន ដែលបានកើតមាននៅតាមទីកន្លែងនានា ពីប្រជាពលរដ្ឋកម្ពុជា ដោយអាចផ្ញើមកកាន់ E-mail: [email protected] និង ទូរស័ព្ទលេខ៖ ០១៧ ៦០៨​ ០០៦។ អង្គភាពយើងខ្ញុំ ក៏ទទួលស្វាគមន៍រាល់ការរិះគន់ នានាពីមិត្តអ្នកអាន ដើម្បីនូវភាពចន្លោះប្រហោង របស់យើងខ្ញុំ។

ពួកយើងមិនខ្លាចនឿយហត់​ ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក !