(ភ្នំពេញ)៖ ឆ្នាំ ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា "ឆ្នាំមិត្តភាពចិន-កម្ពុជា" ហើយក៏ជាខួបលើកទី ១០ នៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់និងផ្លូវ"។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមាន ការជួបពិភាក្សាគ្នាយ៉ាងជិតស្និតជាញឹកញាប់ ដើម្បីកំណត់ទិសដៅនៃទំនាក់ទំនងរវាងចិន-កម្ពុជានាពេលអនាគត។ កាលពីខែកុម្ភៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិនដោយជោគជ័យ ភាគីទាំងពីរបានឯកភាពបង្កើតក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន ៦ រួមមាន៖កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូប្រជាជននិងប្រជាជន កសាងសហកមន៍វាសនារួមចិននិងកម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។

កាលពីខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ទស្សនកិច្ចនៅប្រទេសចិន ជាលើកដំបូង បន្ទាប់ពីការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅ នូវការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និងយុទ្ធសាស្ត្របញ្ចកោណ និងផ្តោតលើការក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន ៦ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា និងសម្រេចបានការអភិវឌ្ឍរួម ប្រកបដោយចីរភាពនិងគុណភាពខ្ពស់។

កាលពីខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវាត់និងផ្លូវ» លើកទី ៣ ហើយភាគីទាំងពីរបានឯកភាពគ្នាអនុវត្ត ផែនការសកម្មភាពស្ដីពីការកសាងសហកមន៍វាសនារួម ចិននិងកម្ពុជាក្នុងយុគសម័យថ្មី បំពេញបន្ថែមឱ្យកាន់តែប្រសើរឡើង នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ អភិវឌ្ឍន៍ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមឆ្ឆានិងអង្ករ ជំរុញការអនុវត្តគម្រោងបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ នៅឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត និងសម្រេចបានលទ្ធផល ជាផ្លែផ្កាយ៉ាងច្រើន ។

ទីមួយគឺ ទំហំពាណិជ្ជកម្មទ្វេភាគីបន្តពង្រីកបន្ថែមទៀត។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា (CCFTA) បន្តបញ្ចេញភាគលាភ ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់កម្ពុជារយៈពេល ១២ ឆ្នាំជាប់ៗគ្នា។ យោងតាមស្ថិតិរបស់ចិន ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន-កម្ពុជា មានចំនួន ១៣.៤២ពាន់លានដុល្លារ ក្នុងនោះ ចិនបានការនាំចូលទំនិញពីកម្ពុជា មានទឹកប្រាក់ចំនួន ១.៨៥ ពាន់លានដុល្លារ បានកើនឡើង ១១,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលពិតជាកម្រមានណាស់ក្នុងទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអាស៊ាន។

ការនាំចេញកសិផលកម្ពុជា ទៅប្រទេសចិនបានចុចនូវ«ប៊ូតុងបន្ថែមល្បឿន»។ នៅឆ្នាំ ២០២៣ ម្រេចកម្ពុជា សត្វក្នុងទឹកដែលអាចបរិភោគបាន ផលិតផលវ៉ារីវប្បកម្មសត្វព្រៃត្រូវបាននាំចេញទៅកាន់ប្រទេសចិនផងដែរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារ ស្ដីពីការនាំចេញដូងរបស់កម្ពុជាទៅកាន់ប្រទេសចិន និងកំពុងពន្លឿន ការងារនាំចេញផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ផ្សេងទៀត ដូចជាសំបុកត្រជៀកកាំ ផលិតផលសាច់ចម្អិនឆ្អិន និងក្រពើទៅកាន់ទីផ្សារចិន។

យោងតាមស្ថិតិរបស់កម្ពុជា ចិនគឺជាគោលដៅធំជាងគេរបស់កម្ពុជាដែលនាំចេញអង្ករ ចេក ផ្លែមៀននិងតាងែន។ បច្ចុប្បន្ននេះ ៣០%នៃប្រមាណអង្ករកម្ពុជា ហើយផ្លែចេក ផ្លែមៀននិងតាងែនភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារចិន។ កម្ពុជាប្រើប្រាស់យ៉ាងសកម្ម នូវពិព័រណ៍សំខាន់ៗ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជាពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៦ ពិព័រណ៍នាំចូល និងនាំចេញចិនលើកទី ១៣៣ និងទី ១៣៤ និងពិព័រណ៍ចិន-អាស៊ានលើកទី ២០ ដើម្បីផ្សព្វផ្សាយផលិតផលពិសេស របស់កម្ពុជាយ៉ាងសកម្ម ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើ។ វគ្គបណ្តុះបណ្តាលស្ដីពីបទប្បញ្ញត្តិ ដែលបញ្ជាក់ប្រភពដើមទំនិញ ដែលរៀបចំដោយប្រទេសចិនសម្រាប់កម្ពុជា បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង នូវការយល់ដឹងអំពីបទប្បញ្ញត្តិ ដែលបញ្ជាក់ប្រភពដើមទំនិញដល់មន្ត្រីកម្ពុជា និងការអនុវត្ត ជួយដល់ការនាំចេញទំនិញដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើន ទៅកាន់ទីផ្សារចិននិងទីផ្សារអាស៊ាន។

ទីពីរគឺ កិច្ចសហប្រតិបត្តិការវិនិយោគបានរួមចំណែក យ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ យោងតាមស្ថិតិរបស់កម្ពុជា ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ការវិនិយោគរបស់សហគ្រាសចិននៅកម្ពុជា រួមមានការដឹកជញ្ជូន អគ្គីសនី កសិកម្ម ផលិតកម្ម ការអភិវឌ្ឍន៍ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស ព័ត៌មាននិងទូរគមនាគមន៍ជាដើម។ យោងតាមស្ថិតិរបស់កម្ពុជា នៅឆ្នាំ២០២៣ ទុនវិនិយោគសរុបដែលបានព្រមព្រៀង ដោយសហគ្រាសចិននៅកម្ពុជា មានចំនួនលើសពី ៣ ពាន់លានដុល្លារអាមេរិក ។ កាលពីខែ ឧសភា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានរៀបចំពិព័រណ៍សមិទ្ធផល ដើម្បីអបអរសាទខួបលើកទី ១០ នៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”

កាលពីខែ តុលា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាអាកាសយានដ្ឋានអន្តរជាតិទី១ ដែលសហគ្រាសចិនអនុវត្តតាមរបៀប BOT នៅក្រៅប្រទេស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នៅខែ វិច្ឆិកា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលជាផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា វិនិយោគនិងសាងសង់ ដោយសហគ្រាសចិនតាមរបៀប BOT បានដំណើរការយ៉ាងរលូន ដោយបរិមាណចរាចរណ៍ធ្វើដំណើរប្រចាំឆ្នាំ២០២៣ មានជើងដល់ទៅ៤,៩២លានគ្រឿង ហើយបានរៀបចំពិធីបិទស្ទឹង បើកការដ្ឋានសាងសងទំនប់វារីអគ្គីសនីតាតៃលើ។ គិតត្រឹមដំណាច់ខែ វិច្ឆិកា ឆ្នាំ ២០២៣ សហគ្រាសចិនបានបញ្ចប់ការដ្ឋានសាងសងនិងដាក់ឱ្យដំណើរការស្ថានីយ៍វារីអគ្គីសនីចំនួន ១០ និងស្ថានីយ៍អគ្គីសនីដុតធ្យូងថ្ម ចំនួន ២ ដែលស្មើនឹង ៦៣.៨% នៃអនុភាពដំឡើងសរុបនៅកម្ពុជា។ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ២.២៧ ពាន់លានដុល្លារអាមេរិក មានសហគ្រាសសរុបចំនួន ១៨០ សហគ្រាសដែលមកពីចិន អឺរ៉ុប អាមេរិកនិងប្រទេសអាស៊ីអាគ្នេយ៍ បង្កើតការងារបានចំនួនប្រមាណប្រហែល ៣០,០០០កន្លែង។

ទីបីគឺ គម្រោងជាច្រើនទៀតដែលផ្តល់អត្ថប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ប្រជាជន នឹងមានភាពជឿនលឿនទៅមុខយ៉ាងប្រាកដ ។ យោងតាមស្ថិតិរបស់កម្ពុជា ប្រទេសចិនបានជួយសាងសង់ ឬកែលម្អផ្លូវថ្នល់មានប្រវែងជិត ៤,០០០ គីឡូម៉ែត្រ និងបានសាងសង់ស្ពានយ៉ាងធំចំនួន ៩។ នៅដើមឆ្នាំ ២០២៣ គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ និងគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ត្រូវបានបើកការដ្ឋានសាងសង ។ កាលពីខែ ឧសភា គម្រោងបណ្តាញបញ្ជូនអគ្គីសនី ៥០០ kV ត្រូវបានបញ្ចប់បើកការដ្ឋានដោយរលូន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍថាមពលអគ្គិសនីរនៅកម្ពុជា គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសចិន បានជួយឱ្យអត្តពលិកទទួលបានលទ្ធផលល្អបំផុត ក្នុងប្រវត្តិសាស្ត្រនៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣២ ឆ្នាំ២០២៣ ។

កាលពីខែ សីហា គម្រោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅរាជធានីភ្នំពេញ ដែលសាសងដោយហិរញ្ញប្បទានអនុគ្រោះ សំរាប់អ្នកទិញ ត្រូវបានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ ដែលបានជួយកាត់បន្ថយសម្ពាធ ចរាចរណ៍នៅរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព ។ នៅក្នុងខែតុលា ពិធីសម្ពោធបានធ្វើឡើងនៅ “មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា” ដែលត្រូវបានបង្កើតឡើង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នៅរាជធានីភ្នំពេញ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ចិនបានបណ្តុះបណ្តាលធនធានមនុស្ស សំរាប់ប្រទេសកម្ពុជាមានចំនួនជិត ១២០០ នាក់ តាមរយៈវគ្គបណ្តុះបណ្តាលការទ្វេភាគី ឬពហុភាគី និងអប់រំសញ្ញាបត្រការសិក្សា ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វ និងនេសាទ ការគ្រប់គ្រងសាធារណៈ និងសង្គមកិច្ច។

ទន្លេរាប់ពាន់ហូរប្រសព្វគ្នាទៅសមុទ្រដ៏ធំ គឺជាឱកាសល្អចរសំពៅតាមវាយោ។ ឆ្នាំ ២០២៤ គឺជាការបើកឆាកនៃឆ្នាំដំបូង ដើម្បីអនុវត្តផែនការសកម្មភាព ស្ដីពីការកសាងសហកមន៍វាសនារួម ចិននិងកម្ពុជាក្នុងយុគសម័យថ្មី ហើយក៏ជាឆ្នាំនៃការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន ចិន-កម្ពុជាផងដែរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-កម្ពុជា ប្រឈមមុខនឹងការរំពឹងទុក មានការរីកចំរើនយ៉ាងទូលំទូលាយទៅថ្ងៃមុខ។ ក្នុងឆ្នាំថ្មីនេះ ភាគីចិនមានបំណងធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តអនុវត្តតាមគំនិតឯកភាពគ្នា របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឱ្យបានល្អ និងស្វែងរកឱកាសសហប្រតិបតិ្តការលើ​វិស័យពាណិជ្ជកម្មបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ លើវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍន៍បៃតង លើកកម្ពស់ការវិនិយោគពាណិជ្ជកម្ម អោយមានភាពងាយស្រួលនិងការតភ្ជាប់គ្នា ជំរុញគម្រោងយ៉ាងច្រើនបន្ថែមទៀតដែល "តូចតែខ្លឹម" និងគម្រោងជានិមិត្តរូបដែលត្រូវអនុវត្ត និងបង្កើតបានជាផ្លែផ្កា បំពេញបន្ថែមឱ្យកាន់តែប្រសើរឡើង នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីចាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុង សហកមន៍វាសនារួមចិននិងកម្ពុជាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍កាន់តែច្រើន ដល់ប្រទេសនិងប្រជាជនទាំងពីរ៕

ដោយលោកស្រី ZHONG Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា