(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ តំណាងលោករដ្ឋមន្ដ្រី អិុត សំហេងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ កំពុងចូលរួមធ្វើបទបង្ហាញក្នុងវេទិកា អ្នកជំនាញវិជ្ជាជីវៈធនធានមនុស្ស និងគណៈគ្រប់គ្រងក្រុមហ៊ុន ក្រោមប្រធានបទ «ដំណើរការរីកចម្រើន និងការប្រឈមលើវិស័យការងារ នៅក្នុងប្រទេសកម្ពុជា» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ក្នុងវេទិកានេះ ក៏មានការចូលរួមពី លោក តាំង ណាំស្រ៊ុន ប្រធានសហគមន៍ធនធានមនុស្សកម្ពុជា (HRAC) លោក ហេង សេងលី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ផាកការហ្វេ លោក តានល់ ម៉ូនីវណ្ណ អនុប្រធានក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប និងលោក ប៊ុន មុនី នាយកប្រតិបត្តិធនាគារ ស្ថាបនាលីមីធីត ព្រមទាំងមានអ្នកចូលរួម ដែលជាអគ្គនាយកក្រុមហ៊ុន និងអ្នកជំនាញធនធានមនុស្ស ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា វេទិកានេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ ដែលទាក់ទងទៅនឹងបញ្ហាប្រឈមរវាងអគ្គនាយកក្រុុមហ៊ុន និងអ្នកជំនាញវិជ្ជាជីវៈធនធានមនុស្ស៕