(សៀមរាប)៖ នៅក្នុងព្រឹត្តិការណ៍ប្រឡងសរសេរតាមអានជាសាធារណៈ «កម្មវិធីសំណេរអង្គរ» នៅមុខប្រាសាទអង្គរវត្ត បេក្ខជន ពារ គឹមធន់ មកពីខេត្តសៀមរាប បានទទួលចំណាត់ថ្នាក់លេខ១ ដែលសរសេរអក្សរបានស្អាតជាង គេក្នុងចំណោមសំណៅកិច្ចការជាង៧០០ច្បាប់។
ដើម្បីបង្ហាញអំពីស្នាដៃរបស់គាត់ លោក គឹមធន់ បានចម្លងអត្ថបទសំណៅដើមជាសំណេរផ្ទាល់ដៃ ហើយបង្ហាញដល់សាធារណជន។
តាមពិតទៅ បេក្ខជន ពារ គឹមធន់ ក៏ជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបប្រចាំតំបន់អង្គរ ដែលធ្លាប់បានផ្ដល់បទសម្ភាសជាមួយ Fresh News ផងដែរ កាលពីឆ្នាំ២០២៣ នៅប្រាសាទបាយ័ន្ត។
គួរជម្រាបថា ក្រៅពីបេក្ខជន ពារ គឹមធន់ ក៏មានជ័យលាភីអក្សរស្អាតជាងគេលេខ២ និងលេខ៣ផងដែរ៕