(ពិភពលោក)៖ គ្រោះរញ្ជួយដី គឺជាកម្លាំងរំញ័រនៃសម្បកផែនដី ជាលទ្ធផលបណ្តាលមកពីកម្លាំងដែលកើតឡើងភ្លាមៗ នៅលើសម្បកផែនដី ព្រមទាំងបង្កើតជារលកកម្លាំងដ៏ខ្លាំងក្លាមួយ។ បាតុភូតធម្មជាតិមួយនេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះធម្មជាតិដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនជាងគេ ក្នុងចំណោមគ្រោះធម្មជាតិដទៃទៀត ហើយជាទូទៅវាបង្កជាស្នាមប្រេះ កម្លាំងញ័រ បាក់ដី ឬរលកយក្សស៊ូណាមីជាដើម។
ប្រសិនបើយើងពិនិត្យមើលទៅលើទីតាំង នៃគ្រោះរញ្ជួយដីកន្លងមកទូទាំងពិភពលោក បានបង្ហាញថា គ្រោះរញ្ជួយដីភាគច្រើនកើតឡើងនៅតំបន់តូចចង្អៀត ជាយទ្វីប ឬកណ្តាលមហាសមុទ្រ។ គ្រោះរញ្ជួយដីជាបាតុភូតដែលមិនអាចព្យាករណ៍ទុកជាមុនបានឡើយ។
ខាងក្រោមនេះជាបញ្ជីនៃគ្រោះរញ្ជួយដីដែលធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេទាំង១០លើក ក្នុងប្រវត្តិសាស្ត្រពិភពលោក៖
១៖ ប្រទេសចិន ចំនួនអ្នកស្លាប់ ៨៣០,០០០នាក់ កម្រិត ៨,០រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ១៥៥៦
២៖ ប្រទេសហៃទី ចំនួនអ្នកស្លាប់ ៣១៦,០០០នាក់ កម្រិត ៧,០រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ២០១០
៣៖ ប្រទេសចិន ចំនួនអ្នកស្លាប់ ២៧៣,៤០០នាក់ កម្រិត ៧,៨រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ១៩២០
៤៖ ប្រទេសចិន ចំនួនអ្នកស្លាប់ ២៤២,៧៦៩នាក់ កម្រិត ៧,៨រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ១៩៧៦
៥៖ ប្រទេសតួកគី ចំនួនអ្នកស្លាប់ ២៤០,០០០នាក់ កម្រិត ៧,០ រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ៥២៦
៦៖ ប្រទេសឥណ្ឌូនេស៊ី ចំនួនអ្នកស្លាប់ ២៣០,២១០នាក់ កម្រិត ៩,៣រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ២០០៤
៧៖ ប្រទេសស៊ីរី ចំនួនអ្នកស្លាប់ ២៣០,០០០នាក់ កម្រិតមិនច្បាស់លាស់ កើតឡើង កាលពីឆ្នាំ១១៣៨
៨៖ ប្រទេស ចិន ចំនួនអ្នកស្លាប់ ២០០,០០០នាក់ កម្រិត ៨,០ រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ១៣០៣
៩៖ ប្រទេស អ៊ីរ៉ង់ ចំនួនអ្នកស្លាប់ ២០០,០០០នាក់ កម្រិត ៧,៩រ៉ិចទ័រ កើតឡើង កាលពីឆ្នាំ៨៥៦
១០៖ ប្រទេស អ៊ីរ៉ង់ ចំនួនអ្នកស្លាប់ ១៥០,០០០នាក់ កម្រិតមិនច្បាស់លាស់ កើតឡើង កាលពីឆ្នាំ៨៩៣
សរុបជារួមទៅឃើញថា ក្នុងចំណោមគ្រោះរញ្ជួយដីធ្ងន់ធ្ងរជាងគេទាំង១០លើពិភពលោក ប្រទេស ចិន ជាប្រទេស ដែលជួបប្រទះគ្រោះរញ្ជួយដីធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេផងដែរ៕
ផែនទីពិភពលោក បង្ហាញពីទីតាំងដែលងាយនឹងកើតគ្រោះរញ្ជួយដី៖