(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ ឲ្យចូលបម្រើការ នៅក្រសួងតាមការកំណត់ដែលបានគ្រោងទុក។
ពិធីកាត់វិញ្ញាសារបានប្រព្រឹត្តទៅនៅវេលាម៉ោង ៨:៣០នាទី ព្រឹកនៅក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ។
នៅក្នុងកម្មវិធីកាត់វិញ្ញាសារប្រឡងនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធ តាមក្រសួងស្ថាប័នមួយចំនួនទៀតផងដែរ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា នៅឆ្នាំនេះក្រសួងធម្មការ ត្រូវការជ្រើសរើសក្របខណ្ឌមន្រ្តីរាជការ ចំនួន៣៥នាក់៕