(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក បានលើកឡើងថា ការដែលនិយាយថា ការផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់មាន ឬមិនមាន ក្រោយការបោះឆ្នោតនោះ វាហាក់ដូចជាវាយតម្លៃលឿនពេក ព្រោះថា គេត្រូវរង់ចាំមើលព្រឹត្តិការណ៍សំខាន់ៗ នៅខែមីនា និងខែឧសភាខាងមុខនេះ។ ព្រឹត្តិការណ៍ទាំងពីរនោះ គឺមានកិច្ចប្រជុំបក្សកុម្មុយនីស្តចិន ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ នៅខែមីនា និងការចូលកាន់តំណែងរបស់ប្រធានាធិបតី និងគណៈរដ្ឋមន្រ្តីថ្មីតៃវ៉ាន់ នៅខែឧសភា ខាងមុខនេះ។
លោក ម៉ារ យ៉ារិទ្ធិ លើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk លើប្រធានបទ «ក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី តើតៃវ៉ាន់អាចផ្ទុះសង្រ្គាមដែរ ឬទេ?» សូមស្តាប់ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ៖