(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តការណ៍សំខាន់ៗលើពិភពលោក បានលើកឡើងថា សហរដ្ឋអាមេរិក ក៏មានការបារម្ភដែរអំពីការផ្ទុះសង្គ្រាមរវាងចិន និងតៃវ៉ាន់ ដូច្នេះហើយទើបអាមេរិក បញ្ជូនបេសកជនរបស់គេ មកខ្សឹបខ្សៀវតៃវ៉ាន់ខ្លះៗថា ធ្វើយ៉ាងណាកុំឱ្យថ្លោះធ្លោយរហូតផ្ទុះសង្គ្រាមធំ ដែលអាចលំបាកសម្រាប់សហរដ្ឋអាមេរិក នាពេលនេះ ដែលកំពុងជាប់ដៃក្នុងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ផងដែរ។

លោក ពុយ គា លើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk លើប្រធានបទ «ក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី តើតៃវ៉ាន់អាចផ្ទុះសង្រ្គាមដែរ ឬទេ?» សូមស្តាប់ការលើកឡើងរបស់ លោក ពុយ គា៖