(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តការណ៍សំខាន់ៗលើពិភពលោក បានលើកឡើងថា ចិនអាចមានយុទ្ធសាស្ត្រចំនួន៥ ដើម្បីឈានទៅគ្រប់គ្រងតៃវ៉ាន់ ពីពេលនេះ ទៅអនាគត។

លោក ពុយ គា លើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk លើប្រធានបទ «ក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី តើតៃវ៉ាន់អាចផ្ទុះសង្រ្គាមដែរ ឬទេ?»

យុទ្ធសាស្ត្រទាំង៥នោះ រួមមាន៖
១៖ យុទ្ធសាស្ត្រការទូត ព្រមាន
២៖ ការយកកោះណាមួយ ឬកោះដែលនៅជាប់នឹងចិន
៣៖ ការហ៊ុមព័ទ្ធ (Block) តៃវ៉ាន់ មិនឱ្យមានការចេញចូលជាអន្តរជាតិ
៤៖ ការបាញ់មីស៊ីលដើម្បីបំផ្លាញមូលដ្ឋានយោធាតៃវ៉ាន់
និង៥៖ ការប្រើប្រាស់កម្លាំងសរុបចូលឈ្លានពានតែម្តង។

សូមស្តាប់ការលើកឡើងរបស់ លោក ពុយ គា៖