(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស១៩នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១១នាក់ និងមុខសញ្ញាប្រើប្រាស់៨នាក់ ដកហូតមេតំហ្វេតាមីន(ice) ៤.១៨ក្រាម និង៩កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តកណ្ដាល បង្ក្រាប៣ករណីឃាត់ខ្លួន៤នាក់, ខេត្តសៀមរាប បង្ក្រាប៣ករណីឃាត់ខ្លួន១១នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕