(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែ មការា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ឋជន នគរបាលយោធិន និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតប្រមាណ១៥៦គ្រួសារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្នុងគណៈអភិបាលខេត្ត លោក លោកស្រីជាប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី បងប្អូន អតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរដល់អតីតយុទ្ធជនទាំងអស់នោះ ដែលកន្លងមកខិតខំបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការច្បាំងតតាំង និងខ្មាំងសត្រូវឈ្លានពានទឹកដី រហូតដល់ធ្វើឲ្យប្រទេសកម្ពុជា មានស្ថេរភាពពេញលេញ និងមានសុខសន្តិភាព សន្តិសុខល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត។
ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់នេះ មានគុណជាមួយជាតិខ្លាំងនោះ ទើបរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបងប្អូន អតីតយុទ្ធជនទាំងនេះយ៉ាងខ្លាំង ធ្វើឲ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នេះ មានភាពកក់ក្តៅនិងមានជំនឿជឿជាក់លើរាជរដ្ឋា ភិបាលយ៉ាងខ្លាំង។
ជាមួយគ្នានោះលោកបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៏លើកឡើងថាការសាងសង់ផ្ទះ ជូនសមាជិកអតីតយុទ្ធជន ក្នុងខេត្តត្បូងឃ្មុំ
បានសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ តាមបណ្ដាក្រុង-ស្រុក ទាំង០៧ ចំនួន ៣៩ខ្នង (ក្រុងសួង ០១នាក់ស្រុកក្រូចឆ្មារ ០៤នាក់ ស្រុកត្បូងឃ្មុំ ១៩នាក់ ស្រុកអូររាំងឪ ០២នាក់ ស្រុកពញាក្រែក ០២នាក់ ស្រុកតំបែរ ០៥នាក់ ស្រុកមេមត់ ចំនួន ០៦នាក់) ។
ឆ្លៀតក្នុងឳកាសនោះលោកបណ្ឌិត បានពាំនាំអំណោយដ៏ថ្លាថ្លារបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកពញាក្រែក និងស្រុកមេមត់ ចំនួន ១៥៦គ្រួសារ (ស្រុកពញាក្រែក ចំនួន ៥០គ្រួសារ និងស្រុកមេមត់ ១០៦គ្រួសារ) ដែលបានទៅរស់នៅលើដីសម្បទានសង្គមកិច្ចតាមតំបន់ព្រំដែន បានឧបត្ថម្ភដល់អតីតយុទ្ធជនទាំង១៥០នាក់នោះ ក្នុង១នាក់អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១ឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប៊ីចេង ១កញ្ចាប់(កន្លះគីឡូ), ខ្ទឹមស ១គីឡូ, អាវរងា ១អាវ(ក្នុងម្នាក់) និងថវិកា ៥០,០០០រៀល៕