(សីរីុ)៖ ក្រុមអ្នកអង្កេតជនជាតិស៊ីរី បានធ្វើសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិស៊ីវិលចំនួន១៥នាក់ ត្រូវបានស្លាប់ ដោយការបំផ្ទុះគ្រាប់បែកដើម្បីវាយប្រហារលើក្រុមឧទ្ទាម នៅទីក្រុងអាឡេប៉ូ នៃប្រទេសស៊ីរី នាថ្ងៃសៅរ៍នេះ។
នេះបើយោងតាមគេហទំព័រព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦។
ដោយឡែក ក្រុមមូលដ្ឋានជនជាតិអង់គ្លេស បាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើការវាយប្រហារនៅតំបន់ម៉េដឌី ភាគខាងកើត ទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រុមសាច់ញាតិគ្រួសារសព ដែលត្រូវបានស្លាប់យ៉ាងអណោចអធ័ម ដោយការបផ្ទុះគ្រាប់បែកនេះ ត្រូវបានក្រុមអជ្ញាធរស៊ីរី ចូលរួមរំលែកទុក ព្រមទាំងមានការសោកស្តាយជាខ្លាំង៕