(ភ្នំពេញ)៖ លោកមេធាវី រស់ ផល្លា សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម មាស សុភា ក្នុងឱកាសឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

ខ្ញុំបាទសូមសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ដែលលះបង់កម្លាំងកាយចិត្ត បញ្ញាញាណដោយឥតខ្លាចនឿយហត់ ជម្នះការលំបាកទាំងឡាយ រួមចំណែកកសាងជាតិ និងអភិវឌ្ឍមាតុ​ភូមិ​កម្ពុជា​ឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្នុងសុខ​សន្តិភាព ស្ថិរភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។

ក្នុងឱកាសប្រកបដោយកិត្តិយសយ៉ាងក្រៃលែងនេះ ខ្ញុំបាទសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ​ទាំង​ឡាយ សូមជួយអភិបាល ប្រោះព្រំ ប្រសិទ្ធពរជ័យសិរីបវរមហាប្រសើរជូនឯកឧត្តម មាស សុភា ព្រមទាំង​ក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕