(ភ្នំពេញ)៖ ដោយទទួលបានដំណឹងដ៏ក្រៀមក្រំភ្លាមៗ លោក ឃ្លាំង ហួត អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាអភិបាលរងរាជធានីភ្នំពេញ និងលោកស្រី បានចាត់ក្រុមការងារចូលរួមបុណ្យសពយុវតី ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំនួន២នាក់ ដែលទទួលមរណភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្រោមស្ពានអាកាសឫស្សីកែវ កាលពីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ដំណឹងដ៏ក្រៀមក្រំនេះ លោក ឃ្លាំង ហួត បានផ្ដាំផ្ញើនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់កូន ក្មួយ ចៅជាទីស្រលាញ់។
ជាមួយគ្នានេះ ក្រុមការងារតំណាងលោក ឃ្លាំង ហួត និងលោកស្រី បាននាំយកអង្ករ១០០គីឡូក្រាម, មី៣កេស, ត្រីខ ១កេស, ទឹកក្រូច៣កេស, ទឹកបរិសុទ្ធ៣កេស និងបច្ច័យចំនួន២លានរៀល ចូលបុណ្យក្នុងមួយសពផងដែរ៕