(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល សូមជម្រាបជូនដំណឹងមរណទុក្ខដ៏ក្រៀមក្រំបំផុត ដោយឧបាសិកា ថៃ អេង ដែលត្រូវជាជីដូនបង្កើតរបស់ លោកជំទាវ កេង ច័ន្ទសុភ័ក្ត្រ កែវ រតនៈ និងជាជីដូនក្មេករបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី រសៀល ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។
ដំណឹងនេះចាត់ទុកជាសេចក្តីអញ្ជើញដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមក្នុងការរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពឱ្យបានអធិកអធម។
សូមជូនទីតាំងនៃផ្ទះកម្មវិធីតាមរយៈ link នៅខាងក្រោម៖
https://maps.app.goo.gl/KHkJexyArUin4FEE8?g_st=it