(ពោសាធិ៍)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ បាននិមន្តចែកសង្គហទានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំនួន១០០គ្រួសាររស់នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោសាធិ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

កិច្ចសប្បុរសធម៌នេះរៀបចំដោយសិស្សគណខ្មែរ-បារាំង ប្រកបដោយសេចក្តីអាណិតចំពោះប្រជាជន ពុទ្ធបរិស័ទនៅឃុំប្រម៉ោយ និងដើម្បីចូលរួមយ៉ាងសកម្មជាមួយសម្តេចប្រមុខរាជរដ្ឋាភិបាលអនុវត្តនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគាំទ្រការពារឧបត្ថម្ភដល់គណៈសង្ឃរដ្ឋធម្មយុត្តនិកាយខ្មែរជារៀងរហូតមក។

នាឱកាសនោះ សម្តេចបានថ្លែងអំណរគុណលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលបានអនុញ្ញាតលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលបានដង្ហែព្រះរាជដំណើរយាងក្នុងកម្មវិធីនេះ និងថ្លែងអំណរគុណលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានចាត់កម្លាំងជួយការពារថ្វាយសម្តេចព្រះមហាសង្ឃរាជ ក្នុងអំឡុងពេលស្នាក់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រកបដោយសុវត្ថិភាពខ្ពង់។

សម្តេចសង្ឃ បួរ គ្រី ក៏បានបន្តថ្លែងអំណរព្រះគុណលោកគ្រូព្រះពោធិធម្មមុនី ហួត សុធា ព្រះពោធិសត្វមហាមេត្តានិរក្ស ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តពោធិ៍សាត់ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ព្រះរាជអំណោទាំងនោះក្នុងមួយគ្រួសារទទួលបានសង្គហទានដូចខាងក្រោមក្នុងមួយគ្រួសារទួលបាននូវអង្ករចំនួន២៥គីឡូក្រាម សារុងចំនួន១ ទឹកត្រីចំនួន១យួ (៦ដប) ទឹកស៊ីអ៊ីវចំនួន១យួរ (៦ដប) ប្រតិទិនឆ្នាំ២០២៤ចំនួន១សន្លឹក សៀវភៅព្រះធម៌សង្ខេបចំនួន១ក្បាល ថវិកាចំនួន២០,០០០រៀល ក្រៅពីនេះមានបាយ ទឹក និងភេសជ្ជៈចំនួន១កញ្ចប់ផងដែរ៕