(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន៣១នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន៨នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៩៤ករណី ឃាត់ខ្លួន៩៨៤នាក់ (ស្រី៧៧នាក់)៕