រសៀលនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ចប់បេសកកម្ម៤ខេត្ត បានត្រឡប់មកភ្នំពេញវិញ ដោយធ្វើដំណើរតាមយន្ដហោះ
27-08-2016 16:22
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅម៉ោង៤៖០០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ចប់បេសកកម្ម ចុះសួរសុខទុក្ខប្រជាពលរដ្ឋ សំណេះសំណាលជាមួយមន្ដ្រីរាជការ និងពិនិត្យមើលសមិទ្ធិផលនានា ក្នុងខេត្ត៤ ពោលគឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ។ សម្ដេចតេជោ បានអញ្ជើញត្រឡប់មករាជធានីភ្នំពេញវិញ ដោយបានធ្វើដំណើរតាមយន្ដហោះ ក្នុងខេត្តសៀមរាប។
សូមជំរាបថា សម្ដេចតេជោ ចាកចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា កន្លងទៅនេះ ដើម្បីធ្វើដំណើរទៅតាមខេត្តចំនួន៤ ក្នុងនោះមានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ ហើយនៅពេលនេះសម្ដេច បានបញ្ចប់បេសកកម្មនេះហើយ៕