(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីអញ្ជើញមកដល់រាជធានីភ្នំពេញ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងចូលរួមកិច្ចប្រជុំនៅប្រទេសស្វីស, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានបង្ហាញពីសារដោយក្តីរំភើបរីករាយអំពីការប្រលងគណិតវិទ្យារបស់កូនប្រុស ដោយទទួលបានចំណាត់លេខ១ ក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងលើសាកលលោក។

ជាមួយរូបភាព និងសំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះបានទទួលថាមពលពេញ ព្រោះបានកូនប្រុសមកទទួលដល់ព្រលានយន្តហោះ ព្រមទាំងនាំយកមកនូវលទ្ធផលពិសេសថ្មីទៀត ក្នុងការប្រលងគណិតវិទ្យា (CARIBOU MATHEMATICS CONTEST) ដែលគាត់បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងលើសាកលលោក»៕