(កំពង់ឆ្នាំង)៖ ក្រុមបច្ចេកទេសផ្នែកអគ្គិសនីម្នាក់ ត្រូវបានឆក់ខ្សែភ្លើងស្លាប់ បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះបានឡើងបង្គោលភ្លើងដោះខ្សែភ្លើងចេញ ដើម្បីរំកិលបង្គោល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើបង្គោលភ្លើង ដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញ កុំឲ្យទើសផ្លូវចរាចរណ៍របស់ប្រជាពលរដ្ឋបានបើកបរឆ្លងកាត់រាល់ថ្ងៃ នៅទីនោះខណៈដែលជនរងគ្រោះបានឡើងទៅដល់បង្គោលភ្លើងខាងលើ ក៏បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់បាត់ស្មារតីនៅលើបង្គោល។

ពេលឃើញដូច្នេះក្រុមការងារអគ្គិសនី ក៏បាននាំគ្នាឡើងទៅយកជនរងគ្រោះលើកដា ក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កខេត្តកំពង់ឆ្នាំងភ្លាមៗភ្លាម។

នាយប៉ុស្តិ៍រដ្ឋបាលកោះថ្កូវ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ តេង អាយុ៣៦ឆ្នាំ ជាក្រុមការងារបច្ចេកទេស ផ្នែកអគ្គិសនីខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ។ ចំពោះហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១០៖១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី៕